និស្សិតថៃចុះកម្មសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ


ថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺបានចូលរួមស្ដាប់បទបង្ហាញអំពីបទពិសោធន៍ការចុះកម្មសិក្សារបស់និស្សិតជំនាញវិទ្យាសាស្រ្ដដំណាំ ដែលមកពីមហាវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ និងបានចែកជូនវិញ្ញាបនបត្រដល់និស្សិតថៃ ដែលបានខិតខំក្រេបជញ្ជក់យកចំណេះដឹង និងអនុវត្តផ្ទាល់ទៅលើវដ្ដផលិតកម្មផ្សិត រុក្ខជាតិលម្អ ការដាំត្រសក់ផ្អែម ការកែប្រែដី និងការបង្កើនគុណភាពដីដាំដុះប្រកបដោយភាពជោគជ័យនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ