ពិធីលែងកូនត្រីឆ្ពិនចំនួន ២០០០០ ក្បាល នៅបរិវេណទំនប់អន្លង់ជ្រៃ


ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ សហការជាមួយរដ្ឋបាលស្រុកថ្ពង បានរៀបចំពិធីលែងកូនត្រីឆ្ពិនចំនួន ២០០០០ ក្បាល នៅបរិវេណទំនប់អន្លង់ជ្រៃ ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ គណៈអភិបាលស្រុកថ្ពង មន្រ្ដីរាជការ អជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យអន្លង់ជ្រៃ ។