
កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧នៅវេលាម៉ោង ៨:៣០ព្រឹកមានព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់មិត្តភាពលើកទី១រវាងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល(វបកឈ) និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ(វបកស)នៅទីលានបាល់ទាត់របស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដែលមានទីតាំងស្ថិតនៅ ភូមិសម្បូរ ឃុំសម្បូរ ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ ដោយមានការចូលរួមពីបុគ្គលិកនៃវិទ្យាស្ថានទាំងពីរប្រមាណ៦០នាក់។ ព្រឹត្តិការណ៍នេះក្រោមការផ្តួចផ្តើមគំនិតពីសំណាក់លោកបណ្ឌិត ហុង គឹមជាង នាយកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ អានបន្ថែម