ថ្ងៃទី ១២ ដល់ ១៦ ខែឧសភា ឆ្នាំ២០១៩ បុគ្គលិកអប់រំនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍសមត្ថភាពនៃការបង្រៀន និងរៀន និងការវាយតម្លៃការអបរំ”  នៅមហាវិទ្យាល័យអបរំ នៃសាកលវិទ្យាល័យជូឡាឡុងកន ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ។

វត្ថុបំណង

វត្តុបំណងនៃវគ្គបណ្តុះបណ្តាលលើកនេះគឺដើម្បីអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនមុខវិជ្ជាមូលដ្ឋានក្នុងរឿងការរៀបចំគម្រោងបង្រៀន វិធីសាស្រ្តក្នុងការបង្រៀន ការធ្វើសកម្មភាពក្នុងពេលបង្រៀន និងណែនាំពីការវិភាគកម្មវិធីសិក្សា ដើម្បីនាំទៅប្រើប្រាស់ក្នុងការ វាយតម្លៃការបង្រៀននិងរៀនឲ្យកានតែប្រសើរឡើងនាពេលខាងមុខ។
លើសពីនេះទៅទៀតក៏មានការទស្សនកិច្ចបណ្ណាល័យដែលមានដូចជាការណែនាំពីសេវាកម្មនានារបស់បណ្ណាល័យនៃសាកលវិទ្យាល័យជូឡាឡុងកន ដូចជាការរក្សារទុកសៀវភៅទាំងចាស់និងថ្មី ការប្រើប្រាស់បណ្ណាល័យឌីជីថល ការប្រើប្រាស់បន្ទប់ multimedia និងបន្ទប់ Conference ជាដើម ។