ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់​សិស្សានុសិស្ស​ទាំង​អស់​ដែល​បាន​ប្រឡង​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ជាប់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​សមមូល​ឱ្យ​បាន​ជ្រាប​ថា ក្រសួង​នឹង​ធ្វើ​ការ​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​១០០ភាគរយ ចំនួន​១៩០​កន្លែង​លើ​៦​ឯកទេស ឱ្យ​ចូលរៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០។

ព័ត៌មានលម្អិតសូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម

ទាញយកពាក្យប្រឡងអាហារូបករណ៍សូមចុចទីនេះ

បេក្ខជនអាចទាញយកពាក្យប្រឡងខាងលើហើយបំពេញឲ្យបានត្រឹមត្រូវ

– ទីកន្លែងទទួលពាក្យ និងដាក់ពាក្យ: វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវ: (រាជធានីភ្នំពេញ)

– ថ្ងៃផុតកំណត់ឈប់ទទួលពាក្យ : ១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧ៈ០០ ជាកំហិត

– កាលបរិច្ឆេទប្រឡង :  ២៥ ខែតុលា ឆ្នាំ២០១៩

– មណ្ឌលប្រឡង : វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ

– ទំនាក់ទំនងតាមទូរស័ព្ទលេខ : 085 483 609 / 011 425 279 / 010 770 774

– Email: info@ksit.edu.kh