លោកគ្រូជំនាញវិទ្យាសាស្រ្តដំណាំ នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ បានដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី គ្រុប​ (Mong Reththy Group Co., Ltd.)​ សាខាខេត្តកំពង់ស្ពឺ ដើម្បីសិក្សាអំពីការដាំបន្លែលើទឹក (Hydroponics) ការដាំត្រសក់ផ្អែម​ (Melon)​ និងការដាំដើមល្មើ។