សិក្ខាសាលា: ការអភិវឌ្ឍន៍វិធីសាស្រ្ដបង្រៀនតាមបែបច្នៃប្រឌិតនវានុវត្តន៍សម្រាប់យុវជនជំនាន់ថ្មី


ថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២១៖ ក្រោមគម្រោងព្រះរាជឧបត្ថម្ភរបស់ព្រះរាជាណាចក្រថៃដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ ភាគីថៃបានសហការណ៍ជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺបានរៀបចំសិក្ខាសាលាស្ដីអំពីការអភិវឌ្ឍន៍វិធីសាស្រ្ដបង្រៀនតាមបែបច្នៃប្រឌិតនវានុវត្តន៍សម្រាប់យុវជនជំនាន់ថ្មី ដោយប្រើវិធីសាស្រ្តនវានុវត្តន៍បែប ATA² ដំណាក់កាលទី១ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់​ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីភាគីគម្រោងថៃ គណៈគ្រប់គ្រងវិទ្យាស្ថាន និងលោកគ្រូអ្នកគ្រូ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានចែករំលែកបទពិសោធន៍ល្អៗ និងបានថ្លែងអំណរគុណភាគីគម្រោងថៃដែលបានឆ្លុះបញ្ចាំងពីគំនិតនវានុវត្តន៍ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំឱ្យកាន់តែប្រសើរឡើងថែមទៀត