អាហារូបករណ៍ ១០០% សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ឆ្នាំសិក្សា២០២១-២០២២


វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា សាងសង់លើផ្ទៃដីប្រមាណ ២០០.៣ ហិចតា មានទីតាំង​ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ គោលបំណងចម្បងនៃការបង្កើតវិទ្យាស្ថាននេះគឺដើម្បីផ្តល់ឱកាសដល់សិស្សដែលពុំមានលទ្ធភាព​ទៅបន្តការសិក្សានៅទីក្រុង ដោយ​​អាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សាផ្នែកអគារសិក្សាថ្មីអប់រំបច្ចេកទេសលើមុខជំនាញបច្ចេកវិទ្យាកសិកម្មនិងបច្ចេកវិទ្យាឧស្សាហកម្មនៅទីនេះបាន។

តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយភាគីគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន នៃប្រទេសថៃ ក្រសួងអប់រំ យុវជន និងកីឡារៀបចំពិធីបញ្ចុះបឋមសិលាចាប់ផ្តើមកិច្ចដំណើរការសាងសង់វិទ្យាស្ថាននាថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជានាយករដ្ឋមន្ត្រី និងព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន។ វិទ្យាស្ថានបានចាប់ផ្តើមបណ្តុះបណ្តាលនិស្សិតក្នុងឆ្នាំសិក្សា២០១៧-២០១៨។​ បច្ចុប្បន្ន វិទ្យាស្ថានមានបុគ្គលិកចំនួន៥០នាក់ និងនិស្សិតអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡាចំនួនប្រមាណ២៤០នាក់។

ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ វិទ្យាស្ថានមានគម្រោងផ្តល់អាហារូបករណ៍ដល់សិស្ស និងនិស្សិតចំនួនសរុប៣៨០កន្លែងដោយបែងចែកជា៖

​១. អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងសិក្សារយៈពេល២ឆ្នាំ ចំនួន១៨០កន្លែង ក្នុងនោះមានជំនាញវិទ្យាសាស្ត្រដំណាំ វិទ្យាសា

ទិដ្ឋភាពមើលពីខាងលើក្នុង វ.ប.ក.សស្ត្រសត្វ វិទ្យាសាស្ត្រជលផល បច្ចេកវិទ្យាអាហារ អគ្គិសនីនិងបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងមួយមុខជំនាញចំនួន៣០កន្លែង។

 

២. អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ តាមរយៈនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាសិក្សារយៈពេល៤ឆ្នាំ ចំនួន១២០កន្លែង លើមុខជំនាញវិទ្យាសាស្ត្រដំណាំ វិទ្យាសាស្ត្រសត្វ បច្ចេកវិទ្យាអាហារ  និងបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងមួយមុខជំនាញចំនួន៣០កន្លែង។

៣.​ អាហារូបករណ៍ថ្នាក់បន្តបរិញ្ញាបត្រសិក្សារយៈពេល២ឆ្នាំចំនួន៨០ កន្លែងលើមុខជំនាញ វិទ្យាសាស្ត្រដំណាំ វិទ្យាសាស្ត្រសត្វ បច្ចេកវិទ្យាអាហារ និងបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងមួយមុខជំនាញចំនួន២០កន្លែង។

ជំនាញ

បរិញ្ញាបត្ររង

បរិញ្ញាបត្រ

បន្តបរិញ្ញាបត្រ

សរុប

១.វិទ្យាសាស្ត្រដំណាំ

៣០

៣០

២០

៣៨០កន្លែង

២.​វិទ្យាសាស្ត្រសត្វ

៣០

៣០

២០

៣.វិទ្យាសាស្ត្រជលផល

៣០

៤.បច្ចេកវិទ្យាអាហារ

៣០

៣០

២០

៥.បច្ចេកវិទ្យាអគ្គិសនី

៣០

៦.បច្ចេកវិទ្យាកុំព្យូទ័រ

៣០

៣០

២០

សរុប

១ ៨០

១២០

៨០

ផលប្រយោជន៍ដែលនិស្សិតទទួលបានមានច្រើនដូចជា៖

– វិទ្យាស្ថានផ្តល់ជូននិស្សិតនូវទំនុកចិត្ត ទាំងគុណភាពនៃការបណ្តុះបណ្តាល និងនិរន្តភាព ដោយហេតុថា វិទ្យាស្ថានជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ (ជាសាលារដ្ឋ) មានឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួន​ ណារ៉ុន​រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាជាប្រធានក្រុមប្រឹក្សាភិបាល និងមានគ្រូបង្រៀនដែលមានវិជ្ជាជីវៈ និងសញ្ញាបត្រត្រឹមត្រូវបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យទាំងក្នុងនិងក្រៅប្រទេស។

– វិទ្យាស្ថានផ្តល់នូវអាហារូបករណ៍១០០% និងផ្តល់ជូនទីកន្លែងស្នាក់ដោយឥតគិតថ្លៃជូនដល់និស្សិតក្នុងរយៈដែលខ្លួនមកសិក្សានៅវិទ្យាស្ថាន។

– វិទ្យាស្ថានផ្តល់ជូនការបណ្តុះបណ្តាលដល់និស្សិតតាមកម្មវិធីសិក្សាដែលមានលក្ខណៈទន់ភ្លន់ និងឆ្លើយតបតាមតម្រូវការទីផ្សារការងារក្នុងប្រទេស និងក្នុងតំបន់។ កម្មវិធីសិក្សារបស់វិទ្យាស្ថានមានទំាងថ្នាក់បរិញ្ញាបត្ររងសិក្សារយៈពេល២ឆ្នាំ និងថ្នាក់បន្តបរិញ្ញាបត្រសិក្សារយៈពេល២ឆ្នាំដូចគ្នា។ ដូចនេះនិស្សិតអាចជ្រើសរើសសិក្សាក្នុងកម្មវិធីណាមួយដែលស្របទៅនឹងធនធានពេលវេលារបស់ខ្លួន។ ម្យ៉ាងទៀត កម្មវិធីសិក្សាទាំងអស់របស់វិទ្យាស្ថានត្រូវបានអភិវឌ្ឍឡើងដោយមានការចូលរួមពីអ្នកជំនាញមកពីសាកលវិទ្យាល័យល្បីៗក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសថៃ ព្រមទាំងមានការផ្តល់ធាតុចូលពីសំណាក់ក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងស្រុកផងដែរ។ គ្រប់កម្មវិធីសិក្សាទាំងអស់ផ្តោតលើការប្រតិបត្តិ អនុវត្តជាក់ស្តែងក្នុងបន្ទប់ប្រតិបត្តិ រោងជាង កសិដ្ឋាន និងតាមក្រុមហ៊ុនសហគ្រាសជាដៃគូរ។

– វិទ្យាស្ថានមានដៃគូកិច្ចសហប្រតិបត្តិការជាច្រើនរួមមានសាកលវិទ្យាល័យ និងក្រុមហ៊ុននិងសហគ្រាសឯកជន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស។ ជាពិសេសវិទ្យាស្ថានទទួលបានការគាំទ្រក្នុងការបណ្តុះបណ្តាលពីគម្រោងរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថននៃប្រទេសថៃ។ គម្រោងនេះមានសាកលវិទ្យាល័យនិងគ្រឹះស្ថានសិក្សាប្រមាណជាង១០០កន្លែងក្នុងប្រទេសថៃចូលរួមជាសមាជិក។ ក្នុងន័យនេះនិស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺមានឱកាសខ្ពស់ក្នុងការចុះកម្មសិក្សា និងទទួលបានអាហារូបករណ៍រៀនបន្តនៅក្នុងប្រទេសថៃ។ តាមរយៈលទ្ធផលនៃការបណ្តុះបណ្តាលនាឆ្នាំកន្លងទៅ​ និស្សិតដែលប្រមាណ៥០%បានចុះកម្មសិក្សាក្នុងប្រទេសថៃ ហើយនិស្សិតដែលបញ្ចប់ការសិក្សាប្រមាណ៩៤%ទទួលបានអាហារូបករណ៍សិក្សាបន្ត និងមានការងារធ្វើតាមជំនាញរបស់ខ្លួន។

ទស្សនាវីដេអូអាហារូបករណ៍ 100% សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ