វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ៖ ពិធីចុះកិច្ចព្រម ព្រៀងសហប្រតិបត្តិការលើវិស័យអប់រំ រវាងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) ក្នុងគោលដៅសហការដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវៈបុគ្គលិកអប់រំ ការចុះកម្មសិក្សារបស់និស្សិត ការផ្លាស់ប្ដូរបទពិសោធ និងទស្សនកិច្ចសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ការផ្ដល់ការងារដល់និស្សិតបញ្ចប់ការសិក្សា និងការគាំទ្រផ្នែកការងារបច្ចេកទេស។

ពិធីចុះហត្ថលេខានេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ហុង គឹមជាង នាយកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ លោកព្រឿង សំអុន ប្រធានស្ដីទីផ្នែករដ្ឋបាល និងធនធានមនុស្ស តំណាងក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន (ខេ.អេហ្វ.ភី)។