កំពង់ស្ពឺ, ថ្ងៃអង្គារ ៥កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១៖ គ្រូជំនាញវិទ្យាសាស្រ្ដជលផល និងនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ សហការជាមួយប្រជាជនក្នុងសហគមន៍ស្រុកថ្ពង បានរៀបចំលែងកូនត្រីឆ្ពិនចំនួន ៤០០០ក្បាល និងកូនត្រីរ៉ូហូចំនួន ២០០០ក្បាល នៅបរិវេណទំនប់អន្លង់ជ្រៃ ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។