វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ, ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ៖ ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំ រវាង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកថ្ពង ក្នុងគោលបំណងសហការដើម្បីពង្រឹងសមត្ថភាពគ្រូ អភិវឌ្ឍចំណេះដឹងសិស្ស និងផ្តល់អាហារូបករណ៍ដល់សិស្សនៅតាមសាលារៀនគោលដៅ។
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនឹងទទួលអនុវត្តភារកិច្ចជួយសាលាគោលដៅដូចខាងក្រោម៖
១. ផ្ដល់កន្លែងទស្សនកិច្ចសិក្សាសម្រាប់សិស្ស និងគ្រូ។
២. ពិចារណារៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អភិវឌ្ឍសមត្ថភាពគ្រូ និងសិស្ស។
៣.ពិចារណាផ្ដល់អាហារូបករណ៍ដល់សិស្សចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
សាលារៀនគោលដៅនឹងអនុវត្តភារកិច្ចជួយវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺដូចខាងក្រោម ៖
១. ផ្សព្វផ្សាយ និងតម្រង់ទិសដល់សិស្ស និងអ្នកពាក់ព័ន្ធលើមុខជំនាញសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
២. សហការណ៍ផ្ដល់ទីកន្លែង និងសម្របសម្រួលសម្រាប់ការចុះផ្សព្វផ្សាយព័ត៌មានសិក្សា និងការបំប៉នចំណេះដឹងបន្ថែមលើការងារពិសោធន៍ដល់សិស្សនៅតាមសាលារៀនគោលដៅ។
៣.សម្របសម្រួលនិងជំរុញការផ្សព្វផ្សាយដល់សិស្សដែលទទួលបានអាហារូបករណ៍មកចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
៤.ជួយសម្របសម្រួលនាំសិស្សនៅតាមសាលារៀនគោលដៅចូលរួមក្នុងកម្មវិធីផ្សេងៗតាមការអញ្ជើញរបស់ភាគីវិទ្យាស្ថាន។

ពិធីចុះហត្ថលេខានេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ហុង គឹមជាង នាយកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ លោកបណ្ឌិត ហ៊ាត់ ប៊ុនហេ នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និង លោក យន់ វ៉ាន់ធឿន ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកថ្ពង។

#វបកស
#KSIT