ថ្ងៃទី១៧ ដល់ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ គ្រូបង្រៀន និងនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺចំនួន ១២រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍដីនិងបច្ចេកវិទ្យាជីវ:សម្រាប់ការគ្រប់គ្រងដី(Soil Improvement and Biotechnology for Soil Management) ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអភិវឌ្ឍន៍ដី (Land Development Department) នៃក្រសួងកសិកម្មរបស់ប្រទេសថៃ។

វគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់លើ ៖

  • ការកែលម្អដីប្រកបដោយនិរន្តភាពនិងការគ្រប់គ្រងបញ្ហារបស់ដី
  • ការកែលម្អដីដោយប្រើរុក្ខជាតិជីស្រស់
  • ការប្រើស្បូវភ្លៀវក្នុងការអភិរក្សដីនិងទឹក
  • វិធីសាស្រ្តប្រមូល​សំណាក​ដី​
  • ការវាស់តម្លៃ​pHរបស់ដី និង​ណែនាំពីឧបករណ៍​ផ្សេង​ៗ​ដែលប្រើប្រាស់ក្នុង​ការ​ត្រៀម​ដី​យក​ទៅ​ពិសោធន៍
  • ការ​កែលម្អ​ដី​ដោយ​ប្រើ​ពពួកមីក្រូសារពាង្គកាយមានប្រយោជន៍
  • ការ​ធ្វើ​ជី​កំប៉ុស្តទឹក​និង​គោក​
  • ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌល​អភិវឌ្ឍនិងកែលម្អដីឆ:ងុម ខេត្តរាជបុរី
  • ទស្សនកិច្ចសិក្សានៅសហគមន៍​កសិករដាំដុះម្នាស់ស្រុកបានខា ខេត្តរាជបុរី
  • ទស្សនកិច្ចសិក្សានៅសហគមន៍កសិករដាំដុះដំណាំមៀននិងដំណាំដូងក្រអូបក្នុងខេត្តសមុតសាខន