ចក្ខុវិស័យ
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលឈានមុខគេនៅតាមបណ្តាខេត្ត លើការច្នៃប្រតិដ្ឋ និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យានិងកសិកម្មដើម្បីចូលរួមក្នុងការអភិវឌ្ឍសហគមន៍និងប្រទេសជាតិប្រកបដោយនិរន្តរភាព។
បេសកកម្ម
ដើម្បីប្រែក្លាយវិទ្យាស្ថានជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលឈានមុខគេនៅតាមបណ្តាខេត្ត វិទ្យាស្ថានបច្ចេកវិទ្យាមានបេសកកម្មដូចខាងក្រោម៖
- បណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រលើផ្នែកបច្ចេកវិទ្យា និងកសិកម្ម ប្រកបដោយគុណភាពនិងឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍសង្គម និងទីផ្សារការងារ។
- អភិវឌ្ឍសមត្ថភាពគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិកប្រកបដោយនិរន្តរភាព និងស្របតាមស្តង់ដាជាតិ។
- អភិរក្សវប្បធម៌ បរិស្ថាន និងផ្តល់សេវាកម្មដល់សហគមន៍លើផ្នែកបច្ចេកទេសកសិកម្ម និងបច្ចេកវិទ្យា។
គោលបំណង
- និសិ្សតនឹងបញ្ចប់ការសិក្សាប្រកបដោយគុណភាព។
- វិទ្យាស្ថាននឹងមានប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
- សហគមន៍ទទួលបានសេវាកម្មនិងការចូលរួមថែរក្សាវប្បធម៌ បរិស្ថាន។
គុណតម្លៃស្នូល
- គុណភាព និងភាពលេចធ្លោ
- គុណធម៌ និងសាមគ្គីភាព
- នវានុវត្តន៍ និងការច្នៃប្រតិដ្ឋ
- សេចក្តីសុខក្នុងការសិក្សាពេញមួយជីវិត
Download KSIT Logo:
- https://drive.google.com/file/d/1Fv32SunUhz8KJqrO_M2AZRD8KdCDQVx5/view
- http://ksit.edu.kh/wp-content/uploads/2020/06/Copy-of-Stamp-KSIT.png