ចំណេះដឹងមូលដ្ឋានដែលបេក្ខេជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ ៖
- គណិតវិទ្យា
- ជីវវិទ្យា
- គីមីវិទ្យា
ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររងលើមុខជំនាញនេះ ៖
- មានរយៈពេល ២ ឆ្នាំ យ៉ាងតិច ៦០ ក្រេឌីត
ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល ២ ឆ្នាំ៖
- អាចប្រើប្រាស់ផលិតផលផ្ន្នែកកសិកម្មនិងដោះស្រាយបញ្ហាការដាំដុះបាន
- អាចដាំ និងពង្រីកពូជរុក្ខជាតិបាន
- ចេះប្រើបច្ចេកវិទ្យាទំនើប ក្នុងការដាំដុះលើវិស័យកសិកម្ម
- អាចគ្រប់គ្រងដី និងទឹកដើម្បីដាំដុះដំណាំ
- ចេះថែទាំ និងការពារដំណាំ
- ចេះប្រើប្រាស់ និងថែទាំឧបករណ៍ និងសម្ភារៈរោងបណ្តុះ
- ចេះគ្រប់គ្រងកសិផល និងទីផ្សារ
- អាចផ្សព្វផ្សាយអំពីកសិកម្ម
អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
- ជាអ្នកបច្ចេកទេសកសិកម្មនៅតាមក្រសួង ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នផ្សេងៗ ដែលពាក់ព័ន្ធនឹងកសិកម្ម
- ជាម្ចាស់អាជីវកម្មឬបើកកសិដ្ឋានផ្ទាល់ខ្លួនក្នុងការផ្គត់ផ្គង់កសិផលបន្លែ ផ្លែឈើ និងពូជកូនឈើសម្រាប់ទីផ្សារ។