ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់មុខជំនាញនេះ ៖
- គណិតវិទ្យា
- រូបវិទ្យា
ការសិក្សាដើម្បីទទួលបានសញ្ញាបត្ររងលើមុខជំនាញនេះ ៖
- សិក្សារយៈពេល ២ ឆ្នាំ និងមានចំនួនក្រេឌីតសរុប ៦២ ក្រេឌីត
ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល ២ឆ្នាំ ៖
- ជួសជុលម៉ាស៊ីនចំហេះក្នុង (ម៉ាស៊ីនកាត់ស្មៅ, ម៉ាស៊ីនម៉ាស៊ូត, ម៉ាស៊ីនម៉ូតូ Honda និង ម៉ាស៊ីនត្រាក់ទ័រ)
- គូស និងអានគំនូរបច្ចេកទេសមេកានិច
- ប្រើប្រាស់ម៉ាស៊ីនក្រឡឹង
- ផ្សារអគ្គិសនីលោហៈ
- រចនាប្លង់ និងដំឡើងប្រព័ន្ធទឹកក្នុង និងក្រៅអគារ
- ដំឡើងម៉ាស៊ីនត្រជាក់ខ្នាតតូច
- ប្រើប្រាស់ឧបករណ៍រង្វាស់មេកានិច
- ជួសជុល និងថែទាំឧបករណ៍ប្រើប្រាស់មេកានិច
- រៀបចំ និងគ្រប់គ្រងអង្គភាព (សហគ្រាស និងប្រព័ន្ធម៉ាស៊ីនក្នុងឧស្សាហកម្ម)
អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចយកទៅបម្រើការងារ ៖
- ជាងជួសជុលម៉ាស៊ីន(ទូទៅ) ជាងក្រឡឹង ជាងផ្សារ ជាងដំឡើងប្រព័ន្ធទឹក និងជាងដំឡើង
ម៉ាស៊ីនត្រជាក់ - បុគ្គលិកក្របខណ្ឌរដ្ឋគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ
- បុគ្គលិកគ្រប់គ្រងប្រព័ន្ធមេកានិចក្នុងបណ្ដាសហគ្រាស និងក្រុមហ៊ុននានា
- ម្ចាស់អាជីវកម្មផ្ទាល់ខ្លួន
- បុគ្គលដែលអាចបន្តរៀនថ្នាក់បរិញ្ញាបត្រក្នុងជំនាញស្របឬជំនាញផ្សេងដែលមានចំនួនក្រេឌីតតិចជាង
ឬប្រហាក់ប្រហែល