ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ ៖
- គីមីវិទ្យា
- ជីវវិទ្យា
សិក្សាដើម្បីទទួលបានសញ្ញាបត្ររងលើមុខជំនាញនេះ៖មានរយះពេល ៖
- មានរយៈពេល ២ឆ្នាំ យ៉ាងតិច ៦០ ក្រេឌីត
ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយះពេល២ឆ្នាំ៖
- ចេះចិញ្ចឹមសត្វស្លាប
- ចេះចិញ្ចឹមជ្រូក
- ចេះចិញ្ចឹមគោ ក្របី
- ចេះជ្រើសរើស និងបង្កាត់ពូជសត្វ
- អាចគ្រប់គ្រងកាកសំណល់ និងបរិស្ថានក្នុងកសិដ្ឋាន
- ចេះត្រួតពិនិត្យគុណភាពវត្ថុធាតុដើមរបស់ចំណីសត្វ
- ចេះលាយចំណីតាមវិធីសាស្រ្តត្រឹមត្រូវ
- អាចប្រើ និងជួសជុលថែទាំឧបករណ៍ និងទ្រុង
- អាចគ្រប់គ្រងផ្នែកផលិត និងទីផ្សារ
- មានបច្ចេកទេសចិញ្ចឹមនិងការលាយចំណីសត្វ
អង្គភាពឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ ៖
- ជាអ្នកបច្ចេកទេសចិញ្ចឹមសត្វនៅតាមក្រសួង ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នផ្សេងៗ ដែលពាក់ព័ន្ធ
- ក្លាយជាអ្នកបច្ចេកទេសផលិតចំណីសត្វនៅតាមក្រុមហ៊ុន
- ជាម្ចាស់អាជីវកម្មចំណីសត្វឬបើកកសិដ្ឋានចិញ្ចឹមសត្វផ្ទាល់ខ្លួនក្នុងការផ្គត់ផ្គង់សាច់ និងពូជសត្វតាមតម្រូវការទីផ្សារ ។