ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ ៖
- គីមីវិទ្យា
- ជីវវិទ្យា
ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររងលើមុខជំនាញនេះ ៖
- មានរយៈពេល ២ ឆ្នាំ យ៉ាងតិច ៦០ ក្រេឌីត
ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល២ឆ្នាំ៖
- យល់ដឹងពីវិធីសាស្រ្តចិញ្ចឹមសត្វទឹក
- យល់ដឹងពីការជ្រើសរើស និងបង្កាត់ពូជសត្វទឹក
- យល់ដឹងពីការគ្រប់គ្រងកាកសំណល់ និងបរិស្ថានក្នុងទឹក
- យល់ដឹងពីវិធីសាស្រ្តព្យាបាលសត្វទឹក
- យល់ដឹងពីការត្រួតពិនិត្យគុណភាពវត្ថុធាតុដើមរបស់ចំណីសត្វទឹក
- យល់ដឹងពីការលាយចំណីសត្វទឹកតាមវិធីសាស្រ្ត
- យល់ដឹងពីការប្រើបា្រស់ និងជួសជុលថែទាំឧបករណ៍ និងកសិដ្ឋានសត្វទឹក
- យល់ដឹងពីការគ្រប់គ្រងផ្នែកផលិត និងទីផ្សារ
អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
- ជាអ្នកបច្ចេកទេសផ្នែកផលិតនៅកសិដ្ឋាន
- ជាបុគ្កលិកគ្រប់គ្រងគុណភាពនៅរោងចក្រផលិតចំណីសត្វទឹកឬចំណីអាហារ
- ជាបុគ្គលិកផ្នែកលក់ចំណីនិងថ្នាំសត្វទឹក
- ជាម្ចាស់អាជីវកម្មលក់ចំណីសត្វទឹក ឬបើកកសិដ្ឋានចិញ្ចឹមសត្វទឹក