ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ ៖
- គណិតវិទ្យា
- មូលដ្ឋានអេឡិចត្រូនិច ឬមូលដ្ឋានការប្រើប្រាស់កុំព្យូទ័រ
- មានចំណង់ចំណូលចិត្តខាងផ្នែកកុំព្យូទ័រ
ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររងលើមុខជំនាញនេះ ៖
- មានរយៈពេល ២ ឆ្នាំ មិនតិចជាង ៦០ ក្រេឌីត
ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សាអស់រយៈពេល២ឆ្នាំ ៖
- យល់ដឹងពីមូលដ្ឋានការប្រើប្រាស់កុំព្យូទ័រនិងបច្ចេកវិទ្យាអ៊ីនធឺណែត
- អាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តការ Windows បាន
- អាចរៀបចំនិងគ្រប់គ្រងប្រព័ន្ធទិន្នន័យបាន
- អាចតម្លើងប្រព័ន្ធកុំព្យូទ័របាន
- អាចយល់ដឹងនិងការបង្កើតវ៉េបសាយបាន
- អាចតម្លើងប្រព័ន្ធបណ្តាញកុំព្យូទ័របាន
- អាចរចនារូបភាពក្រាហ្វិចបាន
- អាចបម្រើសេវាកម្មផ្សេងៗក្នុងការតម្លើងបណ្តាញណែតវឺកនិងប្រព័ន្ធកុំព្យូទ័របាន
អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
- ជាគ្រូបង្រៀនកុំព្យូទ័រនៅតាមគ្រឹះស្ថានសិក្សា
- ជាអ្នកបច្ចេកទេសកុំព្យូទ័រនៅតាមបណ្តាសហគ្រាស និងក្រុមហ៊ុន
- ជាអ្នករចនាក្រាហ្វិកនិងបង្កើតគេហទំព័រសម្រាប់ធុរកិច្ចនៅតាមបណ្តាសហគ្រាស និងក្រុមហ៊ុន