ចំណេះដឹងមូលដ្ឋានដែលបេក្ខេជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ ៖
- រូបវិទ្យា
- ភាសាអង់គ្លេស
- គណិតវិទ្យា
ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររងលើមុខជំនាញនេះ
- មានរយៈពេល ២ ឆ្នាំ យ៉ាងតិច ៦០ ក្រេឌីត
ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល ២ ឆ្នាំ៖
- អាចជួសជុលឧបករណ៍ប្រើប្រាស់អគ្គិសនីបាន
- អាចដំឡើងឧបករណ៍ និងប្រព័ន្ធបណ្តាញអគ្គិសនីបាន
- អាចវិភាគ និងដោះស្រាយបញ្ហាប្រព័ន្ធអគ្គិសនីបាន
- អាចគូសប្លង់ប្រព័ន្ធអគ្គីសនីក្នុងអាគារនិងរោងចក្របាន
- អាចបំពាក់សម្ភារបរិក្ខារត្រជាក់ និងម៉ាស៊ីនត្រជាក់បាន
- អាចជួសជុល និងការបញ្ជាម៉ូទ័រអគ្គិសនីបាន
អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖
- អ្នកគូសប្លង់ប្រព័ន្ធអគ្គីសនី
- បុគ្គលិកទទួលខុសត្រូវផ្នែកជួសជុល និងថែទាំប្រព័ន្ធអគ្គិសនី
- បុគ្គលិកគ្រប់គ្រងប្រព័ន្ធអគ្គិសនី និងបញ្ជាម៉ូទ័រ
- បង្កើតអាជីវផ្ទាល់ខ្នួន