អំពីវិទ្យាស្ថាន


ចក្ខុវិស័យ

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលឈានមុខគេនៅតាមបណ្តាខេត្ត លើការច្នៃប្រតិដ្ឋ ​និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា​និងកសិកម្ម​ដើម្បីចូលរួមក្នុងការអភិវឌ្ឍសហគមន៍និងប្រទេសជាតិប្រកបដោយនិរន្តរភាព។

បេសកកម្ម

ដើម្បីប្រែក្លាយវិទ្យាស្ថានជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលឈានមុខគេនៅតាមបណ្តាខេត្ត វិទ្យាស្ថានបច្ចេកវិទ្យាមានបេសកកម្មដូចខាងក្រោម៖

  1. បណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រលើផ្នែកបច្ចេកវិទ្យា​ និងកសិកម្ម ប្រកបដោយគុណភាពនិងឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍសង្គម និងទីផ្សារការងារ។
  2. អភិវឌ្ឍសមត្ថភាពគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិកប្រកបដោយនិរន្តរភាព និងស្របតាមស្តង់ដាជាតិ។
  3. អភិរក្សវប្បធម៌ បរិស្ថាន និងផ្តល់សេវាកម្មដល់សហគមន៍លើផ្នែកបច្ចេកទេសកសិកម្ម និងបច្ចេកវិទ្យា។

គោលបំណង

  1. និសិ្សតនឹងបញ្ចប់ការសិក្សាប្រកបដោយគុណភាព។
  2. វិទ្យាស្ថាននឹងមានប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
  3. សហគមន៍ទទួលបានសេវាកម្មនិងការចូលរួមថែរក្សាវប្បធម៌ បរិស្ថាន។

គុណតម្លៃស្នូល

  1. គុណភាព និងភាពលេចធ្លោ
  2. គុណធម៌ និងសាមគ្គីភាព
  3. នវានុវត្តន៍ និងការច្នៃប្រតិដ្ឋ
  4. សេចក្តីសុខក្នុងការសិក្សាពេញមួយជីវិត