ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតជំនាញកុំព្យូទ័រធុរកិច្ច


ថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០១៨៖ និស្សិតជំនាញកុំព្យូទ័រធុរកិច្ចបានទៅចុះទស្សនកិច្ចសិក្សា នៅ ក្រុមហ៊ុន សប្បាយ និងស្ថានីយ៍ទូរទស្សន៍ PNN រាជធានីភ្នំពេញ។

ទស្សនកិច្ចសិក្សានេះមានគោលបំណងគឺដើម្បីដឹកនាំនិស្សិតឲ្យបានចុះទៅមើលការងារផ្ទាល់ទាក់ទងនឹងបច្ចេកវិទ្យានៅក្រុមហ៊ុនដើម្បីឲ្យនិស្សិតបានស្វែងយល់ និងបំពេញបន្ថែមពីការខ្វះខាតក្នុងការសិក្សា និងការកំណត់គោលដៅអនាគតឲ្យបានច្បាស់។


រូបថតនិស្សិតចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន សប្បាយ

និស្សិតបានស្វែងយល់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា ដូចជាការបង្កើតសារព័ត៌មាននៅតាមបណ្តាញសង្គម និងតាមវេបសាយ ដោយធ្វើយ៉ាងណាឲ្យមានអ្នកចូលទស្សនាបានច្រើន ។ ការផលិតវីឌីអូពាណិជ្ជកម្មខ្លីៗដើម្បីផ្សព្វផ្សាយឲ្យក្រុមហ៊ុន ឬផលិតផលផ្សេងៗ ។ ការផ្សាយផ្ទាល់ដោយប្រើប្រាស់ស្ទូឌីអូ ការកាត់តរូបភាព និងវីឌីអូ ។ ការផលិតព័ត៌មានបែបឌីជីថល ។

  • ស្ថានីយទូរទស្សន៍ PNN

និស្សិតបានស្វែងយល់ពីដំណើរការនៃការផលិតកម្មវិធីទូរទស្សន៍ ការផ្សាយផ្ទាល់ពីព្រឹត្តិការណាមួយក្នុងសង្គមមកក្នុងកញ្ចក់ទូរទស្សន៍ ដំណើរការយកព័ត៌មានទាន់ហេតុការ ការប្រើប្រាស់កម្មវិធីកុំព្យូទ័រក្នុងការរចនារូបភាព និងកាត់តវីឌីអូ ។


រូបថតនិស្សិតចុះទស្សនកិច្ចសិក្សានៅស្ថានីយទូរទស្សន៍ PNN