ពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ


ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យដំណើរការរៀន និងបង្រៀន ជួបសំណេះសំណាល និងប្រគល់ជូនប័ណ្ណសរសើរដល់គណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។

  • ការសំណេះសំណាលជាមួយបុគ្គលិកអប់រំ និងនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ

  • ការចុះត្រួតពិនិត្យក្រុមកសិកម្ម (វិទ្យាសាស្រ្តសត្វ វិទ្យាសាស្រ្តជលផល និងវិទ្យាសាស្រ្តដំណាំ)

  • ការចុះត្រួតពិនិត្យ បន្ទប់អគ្គិសនី បណ្ណាល័យ បន្ទប់ពិសោធន៍ និងបច្ចេកវិទ្យាអាហារ