ជំនាញវិទ្យាសាស្រ្តសត្វ (Animal Science)


ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ​ ៖

  • គីមីវិទ្យា
  • ជីវវិទ្យា 

សិក្សាដើម្បីទទួលបានសញ្ញាបត្ររងលើមុខជំនាញនេះ៖មានរយះពេល ៖

  • មានរយៈពេល ២ឆ្នាំ យ៉ាងតិច ៦០ ក្រេឌីត

ចំណេះដឹងនិងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយះពេល២ឆ្នាំ៖

  • ចេះចិញ្ចឹមសត្វស្លាប
  • ចេះចិញ្ចឹមជ្រូក
  • ចេះចិញ្ចឹមគោ ក្របី
  • ចេះជ្រើសរើស និងបង្កាត់ពូជសត្វ
  • អាចគ្រប់គ្រងកាកសំណល់ និងបរិស្ថានក្នុងកសិដ្ឋាន
  • ចេះត្រួតពិនិត្យគុណភាពវត្ថុធាតុដើមរបស់ចំណីសត្វ
  • ចេះលាយចំណីតាមវិធីសាស្រ្តត្រឹមត្រូវ
  • អាចប្រើ និងជួសជុលថែទាំឧបករណ៍ និងទ្រុង
  • អាចគ្រប់គ្រងផ្នែកផលិត និងទីផ្សារ
  • មានបច្ចេកទេសចិញ្ចឹមនិងការលាយចំណីសត្វ

អង្គភាពឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ ៖

  • ជាអ្នកបច្ចេកទេសចិញ្ចឹមសត្វនៅតាមក្រសួង ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នផ្សេងៗ ដែលពាក់ព័ន្ធ
  • ក្លាយជាអ្នកបច្ចេកទេសផលិតចំណីសត្វនៅតាមក្រុមហ៊ុន
  • ជាម្ចាស់អាជីវកម្មចំណីសត្វឬបើកកសិដ្ឋានចិញ្ចឹមសត្វផ្ទាល់ខ្លួនក្នុងការផ្គត់ផ្គង់សាច់ និងពូជសត្វតាមតម្រូវការទីផ្សារ ។