ជំនាញកុំព្យូទ័រធុរកិច្ច (Business Computer)


ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ ៖

  • គណិតវិទ្យា
  • មូលដ្ឋានអេឡិចត្រូនិច ឬមូលដ្ឋានការប្រើប្រាស់កុំព្យូទ័រ
  • មានចំណង់ចំណូលចិត្តខាងផ្នែកកុំព្យូទ័រ​

ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររងលើមុខជំនាញនេះ ៖

  • មានរយៈពេល ២ ឆ្នាំ មិនតិចជាង ៦០ ក្រេឌីត

ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សាអស់រយៈពេល២ឆ្នាំ​ ៖

  • យល់ដឹងពីមូលដ្ឋានការប្រើប្រាស់កុំព្យូទ័រនិងបច្ចេកវិទ្យាអ៊ីនធឺណែត
  • អាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តការ Windows បាន
  • អាចរៀបចំនិងគ្រប់គ្រងប្រព័ន្ធទិន្នន័យបាន
  • អាចតម្លើងប្រព័ន្ធកុំព្យូទ័របាន
  • អាចយល់ដឹងនិងការបង្កើតវ៉េបសាយបាន
  • អាចតម្លើងប្រព័ន្ធបណ្តាញកុំព្យូទ័របាន
  • អាចរចនារូបភាពក្រាហ្វិចបាន
  • អាចបម្រើសេវាកម្មផ្សេងៗក្នុងការតម្លើងបណ្តាញណែតវឺកនិងប្រព័ន្ធកុំព្យូទ័របាន

អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖

  • ជាគ្រូបង្រៀនកុំព្យូទ័រនៅតាមគ្រឹះស្ថានសិក្សា
  • ជាអ្នកបច្ចេកទេសកុំព្យូទ័រនៅតាមបណ្តាសហគ្រាស និងក្រុមហ៊ុន
  • ជាអ្នករចនាក្រាហ្វិកនិងបង្កើតគេហទំព័រសម្រាប់ធុរកិច្ចនៅតាមបណ្តាសហគ្រាស និងក្រុមហ៊ុន