ជំនាញដំឡើងប្រព័ន្ធអគ្គិសនី (Electricity)


ចំណេះដឹងមូលដ្ឋានដែលបេក្ខេជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ ៖

  • រូបវិទ្យា
  • ភាសាអង់គ្លេស
  • គណិតវិទ្យា

ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររងលើមុខជំនាញនេះ

  • មានរយៈពេល ២ ឆ្នាំ យ៉ាងតិច ៦០ ក្រេឌីត

ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល ២ ឆ្នាំ៖

  • អាចជួសជុលឧបករណ៍ប្រើប្រាស់អគ្គិសនីបាន
  • អាចដំឡើងឧបករណ៍ និងប្រព័ន្ធបណ្តាញអគ្គិសនីបាន
  • អាចវិភាគ និងដោះស្រាយបញ្ហាប្រព័ន្ធអគ្គិសនីបាន
  • អាចគូសប្លង់ប្រព័ន្ធអគ្គីសនីក្នុងអាគារនិងរោងចក្របាន
  • អាចបំពាក់សម្ភារបរិក្ខារត្រជាក់ និងម៉ាស៊ីនត្រជាក់បាន
  • អាចជួសជុល និងការបញ្ជាម៉ូទ័រអគ្គិសនីបាន

អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖

  • អ្នកគូសប្លង់ប្រព័ន្ធអគ្គីសនី
  • បុគ្គលិកទទួលខុសត្រូវផ្នែកជួសជុល​ និងថែទាំប្រព័ន្ធអគ្គិសនី
  • បុគ្គលិកគ្រប់គ្រងប្រព័ន្ធអគ្គិសនី​ និងបញ្ជាម៉ូទ័រ
  • បង្កើតអាជីវផ្ទាល់ខ្នួន