ជំនាញវិទ្យាសាស្រ្តជលផល (Fisheries Science)


ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ​ 

  • គីមីវិទ្យា​
  • ជីវវិទ្យា

ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររងលើមុខជំនាញនេះ ៖

  • មានរយៈពេល ២ ឆ្នាំ យ៉ាងតិច​ ៦០ ក្រេឌីត

ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល២ឆ្នាំ៖

  • យល់ដឹងពីវិធីសាស្រ្តចិញ្ចឹមសត្វទឹក
  • យល់ដឹងពីការជ្រើសរើស និងបង្កាត់ពូជសត្វទឹក
  • យល់ដឹងពីការគ្រប់គ្រងកាកសំណល់ និងបរិស្ថានក្នុងទឹក
  • យល់ដឹងពីវិធីសាស្រ្តព្យាបាលសត្វទឹក
  • យល់ដឹងពីការត្រួតពិនិត្យគុណភាពវត្ថុធាតុដើមរបស់ចំណីសត្វទឹក
  • យល់ដឹងពីការលាយចំណីសត្វទឹកតាមវិធីសាស្រ្ត
  • យល់ដឹងពីការប្រើបា្រស់ និងជួសជុលថែទាំឧបករណ៍ និងកសិដ្ឋានសត្វទឹក
  • យល់ដឹងពីការគ្រប់គ្រងផ្នែកផលិត និងទីផ្សារ

អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖

  • ជាអ្នកបច្ចេកទេសផ្នែកផលិតនៅកសិដ្ឋាន
  • ជាបុគ្កលិកគ្រប់គ្រងគុណភាពនៅរោងចក្រផលិតចំណីសត្វទឹកឬចំណីអាហារ
  • ជាបុគ្គលិកផ្នែកលក់ចំណីនិងថ្នាំសត្វទឹក
  • ជាម្ចាស់អាជីវកម្មលក់ចំណីសត្វទឹក ឬបើកកសិដ្ឋានចិញ្ចឹមសត្វទឹក