ជំនាញបច្ចេកវិទ្យាអាហារ (Food Technology)


ចំណេះដឹងមូលដ្ឋានដែលបេក្ខជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ ៖

  • ជីវវិទ្យា
  • គីមីវិទ្យា
  • គណិតវិទ្យា

ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររងលើមុខជំនាញនេះ

  • មានរយៈពេល ២ ឆ្នាំ យ៉ាងតិច ៦០ ក្រេឌីត

ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល ២ ឆ្នាំ៖

  • កែច្នៃអាហារដោយកម្មវីធីផ្សេងៗ
  • កែច្នៃអាហារតាមប្រភេទរបស់ផលិតផល
  • វិភាគគុណភាពផលិតផលអាហារ
  • គ្រប់គ្រងគុណភាពផលិតផលអាហារ
  • ផលិតអាហារស្របតាមមាត្រដ្ឋានគុណភាព
  • អនុវត្តន៍តាមគោលការណ៍វិធីសាស្រ្តដែលល្អក្នុងការផលិត​(GMP)

អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖

  • អ្នកវិភាគគុណភាពក្នុងរោងចក្រផលិតអាហារកែច្នៃ
  • បុគ្គលិកទទួលខុសត្រូវផ្នែកផលិតអាហារ
  • បុគ្គលិកគ្រប់គ្រងគុណភាពអាហារ
  • បង្កើតអាជីវកម្មផ្ទាល់ខ្នួន