ជំនាញវិទ្យាសាស្រ្តដំណាំ (Plant Science)


ចំណេះដឹងមូលដ្ឋានដែលបេក្ខេជនត្រូវចេះសម្រាប់ទៅសិក្សាមុខជំនាញនេះ ៖

  • គណិតវិទ្យា
  • ជីវវិទ្យា
  • គីមីវិទ្យា

ការសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររងលើមុខជំនាញនេះ ៖

  • មានរយៈពេល ២ ឆ្នាំ យ៉ាងតិច ៦០ ក្រេឌីត

ចំណេះដឹង និងបំណិនដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល ២ ឆ្នាំ៖

  • អាចប្រើប្រាស់ផលិតផលផ្ន្នែកកសិកម្មនិងដោះស្រាយបញ្ហាការដាំដុះបាន
  • អាចដាំ និងពង្រីកពូជរុក្ខជាតិបាន
  • ចេះប្រើបច្ចេកវិទ្យាទំនើប ក្នុងការដាំដុះលើវិស័យកសិកម្ម
  • អាចគ្រប់គ្រងដី និងទឹកដើម្បីដាំដុះដំណាំ
  • ចេះថែទាំ និងការពារដំណាំ
  • ចេះប្រើប្រាស់ និងថែទាំឧបករណ៍ និងសម្ភារៈរោងបណ្តុះ
  • ចេះគ្រប់គ្រងកសិផល និងទីផ្សារ
  • អាចផ្សព្វផ្សាយអំពីកសិកម្ម

អង្គភាព ឬមូលដ្ឋានដែលអ្នកសិក្សាចប់មុខជំនាញនេះអាចទៅបម្រើការងារ៖

  • ជាអ្នកបច្ចេកទេសកសិកម្មនៅតាមក្រសួង ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នផ្សេងៗ ដែលពាក់ព័ន្ធនឹងកសិកម្ម
  • ជាម្ចាស់អាជីវកម្មឬបើកកសិដ្ឋានផ្ទាល់ខ្លួនក្នុងការផ្គត់ផ្គង់កសិផលបន្លែ ផ្លែឈើ និងពូជកូនឈើសម្រាប់ទីផ្សារ។