សកម្មភាពពលកម្ម សម្អាតទីធ្លា និងដាំដើមឈើនៅវិទ្យាស្ថាន

ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺបានរៀបចំពលកម្មសាមគ្គី ដែលសកម្មភាពផ្ដោតទៅលើការសម្អាតបរិស្ថានវិទ្យាស្ថាន និងការដាំកូនឫស្សី ក្រូច ពុទ្រា អានបន្ថែម

វគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍសមត្ថភាពនៃការបង្រៀន និងរៀន និងការវាយតម្លៃការអបរំ”

ថ្ងៃទី ១២ ដល់ ១៦ ខែឧសភា ឆ្នាំ២០១៩ បុគ្គលិកអប់រំនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍសមត្ថភាពនៃការបង្រៀន និងរៀន និងការវាយតម្លៃការអបរំ”  នៅមហាវិទ្យាល័យអបរំ នៃសាកលវិទ្យាល័យជូឡាឡុងកន ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ អានបន្ថែម

វគ្គបណ្តុះបណ្តាល “ការអភិវឌ្ឍដីនិងបច្ចេកវិទ្យាជីវ:សម្រាប់ការគ្រប់គ្រងដី”

ថ្ងៃទី១៧ ដល់ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ គ្រូបង្រៀន និងនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺចំនួន ១២រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍដីនិងបច្ចេកវិទ្យាជីវ:សម្រាប់ការគ្រប់គ្រងដី(Soil Improvement and Biotechnology អានបន្ថែម

វគ្គបណ្តុះបណ្តាល “វិធីសាស្រ្តក្នុងការធ្វើធុរកិច្ចអនឡាញ”

កាលពីថ្ងៃពុធ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដេប៉ាតឺម៉ង់កុំព្យូទ័រពាណិជ្ជកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្រ្តក្នុងការធ្វើធុរកិច្ចអនឡាញន៍” ដែលមានគ្រូឧទ្ទេសចំនួនពីររូប គឺលោកជុំ អានបន្ថែម

សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​កម្ម​វិធី​សិក្សា ថ្នាក់បរិញ្ញាបត្រ​រង និង​ថ្នាក់​បរិញ្ញាបត្រ​

ថ្ងៃទី​២០ ខែ​កញ្ញា​ ឆ្នាំ​២០១៨​៖ វិទ្យាស្ថាន​បច្ចេកវិទ្យាកំពង់ស្ពឺ​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​កម្ម​វិធី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់​បរិញ្ញាបត្រ​ ៣​មុខជំនាញ​បន្ថែម​ គឺ​បច្ចេកវិទ្យាអាហារ បច្ចេកវិទ្យាអគ្គិសនី និង​គ្រប់គ្រង​ទេសចរណ៍​ និង​សណ្ឋាគារ​ ក្រោម​អធិបតីភាពដ៏​ខ្ពង់​ខ្ពស់​​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ហង់​ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ អានបន្ថែម

វគ្គបណ្តុះបណ្តាលស្តីពី “ការ​ពង្រីកពូជរុក្ខជាតិ និងការ​បណ្តុះផ្សិត”

ការអភិវឌ្ឍសមត្ថភាព​បុគ្គលិក​អប់រំ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យាកំពង់​ស្ពឺ​​ លោកគ្រូ​ អ្នកគ្រូ​នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ​ចំនួន​ ៦​នាក់ត្រូវ​បានចាត់​តាំង​ឲ្យ​ន​​ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ” ការ​ពង្រីកពូជរុក្ខជាតិ និងការ​បណ្តុះផ្សិត” ដែល​បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលអភិវឌ្ឍ និងផ្សព្វផ្សាយវិជ្ជាជីវៈកសិកម្ម ខេត្តសាមុតសាខន ព្រះរាជាណាចក្រថៃ​។ អានបន្ថែម

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​

ថ្ងៃចន្ទ ទី០៩​ ខែកក្កដា ឆ្នាំ២០១៨ វិទ្យាស្ថាន​បច្ចេកវិទ្យាកំពង់​ស្ពឺ ៖ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​​ រវាង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ស្ពឺ និង​វិទ្យាស្ថាន​វិជ្ជាជីវៈ​កសិកម្ម​ភូមិភាគ​កណ្តាល​នៃ​ព្រះរាជាណាចក្រថៃ ក្នុង​គោលដៅ​សហការ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ ការផ្លាស់​ប្តូរ​បទពិសោធន៍ការសិក្សា និង​ការចុះ​កម្មសិក្សា​របស់និស្សិត​ ការ​ឧបត្ថម្ភ​គាំទ្រលើ​ផ្នែក​​មូលដ្ឋាន​សម្ភាររូបវន្ត​ និង​ផ្នែក​បច្ចេកទេស​។ ពិធីចុះហត្ថលេខា​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​​លោក​បណ្ឌិត​ អានបន្ថែម

សកម្មភាពចុះផ្សពផ្សាយអាហារូបករណ៍ដល់សិស្សថ្នាក់ទី១២តាមវិទ្យាល័យនានា

ដើម្បីផ្សព្វផ្សាយដំណឹងអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩​ វិទ្យាស្ថានបានធ្វើការផ្សព្វផ្សាយទៅតាមវិទ្យាល័យមួយចំនួនដូចខាងក្រោម៖ ​វិទ្យាល័យ​ ហ៊ុន សែន​ ចាន់​ថ្នាល និងវិទ្យាល័យ​សម្តេច​ ជា​ ស៊ីម ឱរ៉ាល់ ​​ខេត្តកំពង់ស្ពឺ​

ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតជំនាញវិទ្យាសាស្ត្រជលផល

ថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ២០១៨៖ និស្សិតជំនាញវិទ្យាសាស្ត្រជលផលបានទៅចុះទស្សនកិច្ចសិក្សា នៅ មជ្ឈមណ្ឌលអភិវឌ្ឍវារីវប្បកម្មសមុទ្រ ខេត្តព្រះសីហនុ និង កសិដ្ឋានត្រីស្ពង់ ស្ទឹងហាវ អូរត្រេះ ខេត្តព្រះសីហនុ។