2017 Seminar on Vocational Education Macro Policy for Developing Countries


បណ្ឌិត ហ៊ាត់ ប៊ុនហេ នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងលោកស្រីហ៊ សីុវី មន្ត្រីនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ បានចូលរួមសិក្ខាសាលាស្តីអំពី “2017 Seminar on Vocational Education Macro Policy for Developing Countries” នៅសាធារណៈរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី ៦ ដល់ ២៦ ខែមេសា​ ឆ្នាំ ២០១៧។

ជាការឆ្លើយតបទៅនឹងសិក្ខាសាលានេះ ចំណេះដឹងដែលទទួលបាន និងបទពិសោធន៍មានដូចជា៖

  • ស្វែងយល់ពីប្រព័ន្ធអប់រំជាពិសេសផ្នែកអប់រំវិជ្ជាជីវៈនៃសាធារណៈរដ្ឋប្រជាមានិតចិន
  • ផ្លាស់ប្ដូរ ចែករំលែក រវាងសមាជិកចូលរួមស្ដីពីការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈរបស់ប្រទេសដែលចូលរួម
  • ស្វែងយល់ពីទំនាក់ទំនងវប្បធម៌រវាងប្រទេសសមាជិក និងប្រទេសចិន
  • ទទួលបានចំណេះដឹងលើ Three Mode Model រវាងសាលា រដ្ឋ និងសហគ្រាស ដែលជាម៉ូដែលក្នុងការទទួលបានជោគជ័យក្នុងការសិក្សាផ្នែកអប់រំបច្ចេកទេស
  • ទទួលបានចំណេះដឹងលើទំនាក់ទំនងរវាងការអប់រំបច្ចេកទេស និងការអភិវឌ្ឍសេដ្ឋកិច្ច
  • ស្វែងយល់ពីសង្វាក់ផលិតកម្មនៃឧស្សាហកម្មធន់ធ្ងន់
  • បង្កើនទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន។