បុគ្គលិកវិទ្យាស្ថានបចេ្ចកវិទ្យាកំពង់ស្ពឺទទួលការអប់រំវគ្គខ្លីនៅប្រទេសថៃ


បុគ្គលិកវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺចំនួន ៥ រូបរួមមាន លោក សួ វណ្ណៈ លោកបួ ខែម លោកនួន ឌីណា លោកផា រដ្ឋា និងលោកឆេង សុច័ន្ទណែត បានធ្វើដំណើរចូលប្រទេសថៃដើម្បីទទួលអប់រំបន្ថែបនៅ មជ្ឍមណ្ឌលផ្សព្វផ្សាយនិងអភិវឌ្ឍន៍អាជីពកសិកម្មសាម៉ុតសាខន ដែលស្ថិតក្នុងខេត្តសាម៉ុតសាខន ប្រទេសថៃ។

ការអប់រំលើកនេះមានរយៈពេល ១០ ថ្ងៃគឺចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៧។ ការអប់រំនេះក្រុមបុគ្គលិកបានទទួលចំណេះដឹងយ៉ាងច្រើនទាក់ទងនឹង៖

  • ការបណ្ដុះផ្សិតក្នុងថង់
  • ការបណ្ដុះផ្សិតចំបើងក្នុងកន្ត្រកជ័រ
  • ការបណ្ដុះផ្សិតក្នុងគល់ឈើ
  • ការពង្រីកពូជស្វាយ
  • ការពង្រីកពូជឈើលម្អ ។ល។

ក្រៅពីនេះក្រុមបុគ្គលិកវិទ្យាស្ថានបានចុះទស្សនកិច្ចការដាំផ្សិតត្រចៀកកណ្ដុរនៅខេត្តសារៈបុរី ដែលនៅទីនោះក្រុមបុគ្គលិកបានជួបនិងសាកសួរផ្ទាល់ជាមួយអ្នកជំនាញការដាំផ្សិតត្រចៀកកណ្ដុរ​ ពីវិធីសាស្ត្រដាំនិងការពារជំងឺផ្សិត។ ក្រុមបុគ្គលិកក៏បានទៅទស្សនកិច្ចបន្ដទៀតនៅ មជ្ឈមណ្ឌលផ្សព្វផ្សាយនិងអភិវឌ្ឍន៍អាជីពកសិកម្មសុផាន់បុរី ដែលនៅទីនោះដែរក្រុមការងារបានទស្សនានិងសាកសួរពីវិធីពង្រីកពូជរុក្ខជាតិដោយការចិញ្ចឹមជាលិកាក្នុងសារធាតុចិញ្ចឹមក្នុងបន្ទប់ពិសោធន៍ ព្រមទាំងបានស្ដាប់ការបរិយាយពីការចិ​ញ្ចឹមសត្វល្អិតមានប្រយោជន៍ (Predators) ដើម្បីកំចាត់សត្វល្អិតសត្រូវដំណាំ។

ក្រុមបុគ្គលិកវិទ្យាស្ថានបានធ្វើដំណើរត្រលប់មកកម្ពុជានៅថ្ងៃទី 09 ខែឧសភា ប្រកបដោយសុវត្ថិភាព។

រូបភាពដែលបុគ្គលិកបានទៅទទួលការអប់រំនៅប្រទេសថៃ